លួច​ទូរស័ព្ទ​បានសម្រេច​ម្ចាស់​គេ​ទាន់​វាយ​ទ្រម​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2017 ក+ ក-

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ចូលធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អ្នកស្រុក ពេល​ម្ចាស់​មក​ទាន់​វាយ​តដៃ​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស ហើយ​ព្យាយាម​រត់គេច ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និង​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ នៅក្បែរនោះ​អន្តរាគមន៍ ដេញតាម​ចាប់បាន ពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​បែកក្បាល រួច​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ ។ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​បាន មានឈ្មោះ ឡាង រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ។ ចំណែក​ជនរងគ្រោះ មានឈ្មោះ ឆាង សុធី ភេ​ស្រី អាយុ ៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត ភូមិ​ភ្នំ​លាវ សង្កាត់​ពងទឹក ខណ្ឌ​តំណាក់​ចង្អើរ ក្រុងកែប ។​
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ ទៅ​លក់ដូរ​នៅ​ផ្សារ ស្រាប់​នៅវេលា​ម៉ោង​ខាងលើ ជនសង្ស័យ​បានគាស់​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ បាន​លុយកាក់​មួយចំនួន បន្ទោ​ង​ខ្សែក ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង បានសម្រេច​ហើយ ត្រូវបាន​ម្ចាស់​រួមជាមួយ​ប្អូនប្រុស​ម្នាក់ទៀត មក​ទាន់​ធ្វើ​ឲ្យ​ជនសង្ស័យ​ស្លន់ ស្រ​វ៉ា​បាន​ដែក​បំពង់​ទីប កាន់​គ្រវី​មិន​ឲ្យ​ជនរងគ្រោះ​ចូល​ជិត ហើយក៏​ត្រូវ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស រួច​ជនសង្ស័យ​ព្យាយាម​រត់គេច បាន​ចំងាយ​ជាង​១០០​ម៉ែត្រ បន្ទាប់ពី​ជនរងគ្រោះ​ស្រែក​ចោរៗ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ នៅ ក្បែរ​ស្រាប់ ចេញ​ជួយ​អន្តរាគមន៍ ដេញតាម​ចាប់បាន ពលរដ្ឋ​ចាប់​ស្វាគមន៍ មួយ​ដៃ​មួយ​ជើង​រងរបួស​បែកក្បាល រួច​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ ។​
​ជនរងគ្រោះ​ក្រោយ​កើតហេតុ ក្នុងស្ថានភាព​របួស​ត្រូវ​បាន​ក្រុមគ្រួសារ ដឹក​យកទៅ​ពេទ្យ​ព្យាបាល​របួស រីឯ​ជនសង្ស័យ​ត្រូវបាន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កសាង​សំណុំ​ចាត់ការ​ទៅតាម​នីតិវិធី ៕

19072944_1888414238063804_1738386038_o