ករណី​ធ្លាក់​យន្តហោះ​យោធា​ភូមា រកឃើញ​សាកសព​៣១​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2017 ក+ ក-

​ភូមា ៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រតិបត្តិការ​ជួយសង្គ្រោះ និង​រុករក បាន​ឈាន​ចូលដល់​ថ្ងៃទី​បី និង​សាកសព​សរុប​ចំនួន​៣១​នាក់ ត្រូវបាន​រកឃើញ ក្នុងករណី​ធ្លាក់​យន្តហោះ​យោធា​មួយគ្រឿង របស់​ប្រទេស​ភូមា មាន​ផ្ទុក​មនុស្ស​ចំនួន​១២២​នាក់ នៅ​សមុទ្រ Andaman ភាគខាងត្បូង​ប្រទេស​នេះ​។​
​ទោះជា​យ៉ាងណា​គេ​ពុំទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​ថា មានការ​ប្រទះ​រកឃើញ​សាកសព​ជនរងគ្រោះ​បន្ថែមទៀត​ដែរ​ឬក៏​អត់​នោះ គិត​ចាប់​តាំងតែ​ពី​ព្រឹក​រហូតមកទល់ រាត្រី​ថ្ងៃ​សុក្រ​នេះ ខណៈ​កង​នាវា​ជើង​ទឹក​របស់​យោធា​មី​យ៉ាន់​ម៉ា​ចំនួន​០៨​គ្រឿង រួមជាមួយ​ទូក​នេសាទ​របស់​ប្រជាជន​ស៊ីវិល ប្រមាណ​២០​គ្រឿង​ទៀត នៅតែ​កំពុង​បន្តធ្វើ​ប្រ​ត្តិ​ប​ត្តិ​ការ​តាម​ស្វែងរក​ជនរងគ្រោះ ក៏ដូចជា​បំណែក​យន្តហោះ​យ៉ាងសកម្ម​ដដែល ទោះបីជា​អាកាសធាតុ​មាន​ភាពលំបាក​យ៉ាងណាក្តី​៕

fn-2017-06-08-22-19-35-0