ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​២៣៧​គ្រួសារ​ហើយ​ព្រម​ទទួល​​សំណង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង ៥ និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ «​ស​» ចំនួន​២៣៧​គ្រួសារ​ហើយ​បាន​យល់ព្រម​ទទួលយក​ប្រាក់​សំណង​និង​រុះរើ​សម្ភារ​ចេញពី​លំនៅដ្ឋាន​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បាន​ព្រម​លក់​ក្នុងតម្លៃ​១,៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ជូនទៅ​ក្រុមហ៊ុន Arakawa របស់​ប្រទេស​ជប៉ុន​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់ ប្រមាណ ៧០-៨០​លាន​ដុល្លារ​អាមេរិក​អភិវឌ្ឍន៍​ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ មាន​កម្ពស់ ២១​ជាន់​។
​សូមជម្រាបថា អគារ​ប៊ូ​ឌី​ញ «​ស​» ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​មាន​ទំហំ​សរុប​ចំនួន ៤៩៣​ឯក​តា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៤៩៣​គ្រួសារ​៕

fn-2017-06-08-17-53-59-3