រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះគណៈរដ្ឋមន្ដ្រីនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើតាម Facebook ផ្លូវការរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី។
របៀបវារៈដែលនឹងត្រូវលើកយកមកពិភាក្សានោះរួមមាន ៖ ទី១ ៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។ ទី២ ៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ និងទី៣ ៖ បញ្ហាផ្សេងៗពី សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប»៕