គ​.​ជ​.​ប ​រាប់​សន្លឹកឆ្នោត​ក្នុង​ឃុំ​ដូង​ខេត្តស្វាយរៀង​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន​២៣ ស្ថិតក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ ធ្វើឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប និង​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​ច្រើន​នាក់ ។​
​សូ​មម្រាប​ថា ការរាប់​សន្លឹកឆ្នោត​ដំបូង​នៅ​ឃុំ​ដូង បាន​បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ២,៥៩៩​សំឡេង រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២,៥៩៦​សំឡេង ប៉ុន្តែ​គណបក្ស​ប្រជាជន​ក៏​ប្ដឹងទៅ គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត (PEC)​។ ក្រោយ​ការរាប់​នៅ PEC គណបក្ស​ប្រជាជន​កម្ពុជា កើន​បាន ៦​សំឡេង ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កើន​បាន ២​សំឡេង ពោល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកឈ្នះ​វិញ​។​
​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ខណៈដែល​គណបក្ស​នេះ​បាន​ចាញ់ឆ្នោត​គណបក្ស​ប្រជាជន​តែ​សម្លេង​ប៉ុណ្ណោះ ៕

fn-2017-06-12-08-46-54-1fn-2017-06-12-08-46-53-0fn-2017-06-12-08-38-34-0