ក្រុម​ចរចា​គណបក្ស​ជាប់ឆ្នោត​ទាំង ពីរ​បាន​ពិភាក្សាគ្នា​បញ្ចប់​លើ​ចំណុច​សេសសល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2015 ក+ ក-

​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជា ជន​កម្ពុជា ដឹកនាំ​ដោយ លោក ស ខេង ឧបនាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​, លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ,​លោក ព្រុំ សុខា​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ លោក សម រង្ស៊ី ប្រធានសភា​ភាគតិច​, លោក យឹម សុវណ្ណ​, លោក គួ​យ ប៊ុន​រឿន​, លោក ហូរ វ៉ាន់​, លោក កឹម សុខា​, លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​។​

បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា​ថ្នាកដឹកនាំ​កំពូល នៃ​គណបក្ស​ទាំងពីរ ៤​ម៉ោង លោក ស ខេង និង​លោក សម រង្ស៊ី រួចមក​បាន​ចេញមក​ធ្វើ​ស​ន្និ សិទ​កាសែត​រួមគ្នា​បញ្ជាក់​អំពី​លទ្ធ ដែល​បាន​ព្រមព្រៀង​ជាមួយ​។​

​នៅក្នុង​ឱកាស​នោះ លោក សម រង្ស៊ី បញ្ជាក់ថា ក្រុមតំណាងរាស្ត្រ នៃ​ក្រុម​ចរចា​ទាំងពីរ​គណបក្ស បាន​ពិភាក្សាគ្នា​បញ្ចប់​លើ​ចំណុច​សេសសល់ ដោយ​ស្មារតី​រួម​រួម​ជាតិ និង​វប្បធម៌​សន្ទនា​គ្នា ទៅមក​នូវ​លទ្ធផល​វិជ្ជមាន និង​ខ្មែរ​គ្រប់​និ​ន្ន​ការ និង​គ្រប់​គណបក្សនយោបាយ​រួមគ្នា​ធ្វើការ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរបាន​ពិភាក្សាគ្នា​បញ្ចប់​រាល់​បញ្ហា​នៅ​សេសសល់ អស់ហើយ​ដោយ​ការទទួលខុសត្រូវ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ប​ន្ត​ថា ច្បាប់​នេះ និង​ចូល​ជាធរ​មាននៅ​ពេលខាងមុខ​។​

​ជាមួយគ្នា​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក សម រង្ស៊ី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីប្រកាស​រួម ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង នៃ​សេចក្ដីប្រកាស​រួម​ស្ដីពី​លទ្ធផល នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ដ្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​៖

mk24
mk23