បង្ក្រាប និង​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​២០៧​ដុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2017 ក+ ក-

​ខេត្តពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប និង​រឹបអូស​ឈើ​ធ្នង់​ជាច្រើន​ដុំ ដែល​ឈ្មួញ​រក្សាទុក​ត្រៀម​នាំចេញ ដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៤ និង​៤៥​នាទី​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧​នេះ ត្រង់ចំណុច​ផ្ទះមួយ​កន្លែង ស្ថិតនៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ដឹងថា ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​២០៧​ដុំ ស្មើនឹង​១.៦១​ម៉ែត្រគូប ឈើ​ទាំងអស់​បានប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សំរោង យកមក​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

fn-2017-06-11-21-28-55-0fn-2017-06-11-21-28-56-4