ឃុំដូង ៖ CPP នាំមុខបន្ទាប់ពី គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ
រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញ គ.ជ.ប បានរៀបចំការរាប់សន្លឹកឆ្នោតឡើងវិញចំនួន២៣ការិយាល័យ នៅឃុំដូង ខេត្តស្វាយរៀង ហើយជាលទ្ធផលបណ្តោះអាសន្នគណបក្សប្រជាជនកម្ពុជា (CPP) មានសំឡេងគាំទ្រ២៥៨៧នាំមុខគណបក្សសង្គ្រោះជាតិ (CNRP) ដែលមានអ្នកគាំទ្រ២៥៨០ ។
គួរបញ្ជាក់ថា ការរាប់ឡើងវិញនៃចំនួនសន្លឹកឆ្នោតនេះ ដោយសារមានបណ្តឹងពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ។ យ៉ាងណាក៏ដោយ ការរាប់សន្លឹកនេះ គឺមានសន្លឹកឆ្នោត១សន្លឹក បង្កឲ្យមានបញ្ហាកើតឡើង ដោយសារ ក្រុមសន្លឹកឆ្នោត បានសម្រេចផ្តល់ជាបានការ ឲ្យទៅគណបក្សប្រជាជន ប៉ុន្តែគណបក្សសង្គ្រោះជាតិតវ៉ា ។ ដូច្នេះសន្លឹក១សន្លឹកនេះ នឹងដាក់ជូនទៅគ.ជ.បដើម្បីពិនិត្យសម្រេចបន្ត៕