តុលាការ​សម្រេចដោះលែងសកម្មជន CNRP ដែល​តាំងខ្លួន​ជា​មេភូមិ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ តុលាការខេត្ត​បាត់ដំបង​បានសម្រេច​ដោះលែង​បុរស​ចំណាស់​ម្នាក់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ភូមិ​អ​ង្ល​ង់​ល្វា ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង នោះ​វិញ​ហើយ បន្ទាប់ពី​សកម្មជន​រូ​ប​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​រូបគាត់​តាំងខ្លួន​ឯង​ជា​មេភូមិ​ថ្មី ហើយ​យក​តួនាទី​ក្លែងក្លាយ​នេះ​ទៅ​ចុះហត្ថលេខា​លើ​ឯកសារ​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​បានដឹងថា​គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​នៅក្នុង​ឃុំ​របស់គាត់​នោះ ។​
​គួររម្លឹកថា ជន​ដែល​តាំងខ្លួន​ជា​មេភូមិ​ឈ្មោះ ទុយ ចាន់ អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ លោក ទុយ ចាន់ បាន​តាំង​ខ្លួនឯង​ជា​មេភូមិ ហើយ​ចេញ​លិខិតបញ្ជាក់​រដ្ឋបាល ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​លទ្ធភាព​។ សមត្ថកិច្ច​បានចាត់ទុក​ថា ករណីនេះ គឺជា​កំហុស​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ​មួយ​៕

fn-2017-06-13-08-57-33-0