ដាកា ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងខ្លាំងនៅក្នុងស្រុកចំនួន០៣ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែសបានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ៤៥នាក់ហើយ ក្នុងនោះ០៧នាក់ជាកងកម្លាំងសង្គ្រោះ។
អាជ្ញាធរបង់ក្លាដែសបានរាយការណ៍ថា ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ នៅក្នុងស្រុកចំនួន០៣ មានស្រុក Chittagong, Cox’s Bazaar និងស្រុក Bandarban គិតចាប់តាំងពីថ្ងៃចន្ទមក។
បើតាមអាជ្ញាធរឧតុនិយមបង់ក្លាដែសបាននិយាយថា កម្ពស់ទឹកនៅតាមតំបន់ស្ថិតនៅជិតដងទន្លេកើនឡើង ដូច្នេះហើយទើបពួកគេ អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្តខ្ពស់ ខណៈរដ្ឋធានីដាកា និងស្រុក Chittagone ត្រូវបានទឹកជន់លិច៕