រាជរដ្ឋាភិបាល​លុបចោល​បំរាម​រារាំង​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លុបចោល​បំរាម​ដែល​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ ខណដែល​បំរាម​នោះ​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​បំរាម​ខាងលើ ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នោះឡើយ ។​
​ទាក់ទង​ការលុបចោល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​បំរាម​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នេះ គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ឬ​មន្ត្រី​គណបក្សកាន់អំណាច​នៅឡើយ​ទេ ៕

58f1f296-ff0d-40ec-b6d7-301a836b838dfn-2017-06-14-10-04-35-0fn-2017-06-14-10-04-35-1fn-2017-06-14-10-04-35-2