មេដឹកនាំបក្សប្រឆាំងរុស្សី លោក បូរីស ណេមសូវ (Boris Nemtsov) ដែលជាអតីតឧបនាយករដ្ឋមន្ត្រី ត្រូវបានជនមិនស្គាល់មុនបាញ់សំលាប់នៅកណ្តាលទីក្រុងមូស្គូ ប្រទេសរូស្សី។
យោងតាមប៉ូលិសបានឪ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅក្នុងឡាន បានបាញ់លោក Nemtsov ចំនួនបួនគ្រាប់ចំខ្នងរបស់គាត់ ខណៈពេលដែកគាត់កំពុងឆ្លងស្ពាន ដើម្បីមើលទិដ្ឋភាពនៅវិមានក្រឹមឡាំង(Kremlin)។
លោក Nemtsov ត្រូវបានគេបាញ់សំលាប់ប្រហែលមួយថ្ងៃ បន្ទាប់ពីគាត់ធ្វើការអំពាវនាវឪ្យមានការគាំទ្រការដើរដង្ហែក្បួននៅ ថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុងមូស្គូ ដើម្បីប្រឆាំងសង្គ្រាមនៅក្នុងប្រទេសអ៊ុក្រែន។
ប្រធានាធិបតីរូស្សី វ្លាដឺមា ពូទីន (Vladimir Putin) បានធ្វើការថ្កោលទោសចំពោះឃាតកម្មលើរូបលោក Nemtsov ។
នៅក្នុងបទសំភាសន៍កាលពីថ្មីៗនេះ លោក Nemtsov បាននិយាយថា លោកមានការភ័យខ្លាចថា លោកពូទីន នឹងសំលាប់គាត់ដោយសារតែគាត់ធ្វើការប្រឆាំងទៅនឹងសង្គ្រាមនៅក្នុង ប្រទេសអ៊ុក្រែន។
លោក Nemtsov មានវ័យ ៥៥ឆ្នាំ ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទី ១ ក្នុងអំឡុងការគ្រប់គ្រងរបស់លោកប្រធានាធិបតី Boris Yeltsin ក្នុងឆ្នាំ ១៩៩០។
គាត់ទទួលបានកេរ្ត៍ឈ្មោះថាជាអ្នកកំណែទម្រង់សេដ្ឋកិច្ច និងធ្លាប់ធ្វើជាអភិបាលក្រុង Nizhny Novgorod៕cen