មន្ត្រី CNRP ៖ ការបើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ជា​សញ្ញា​វិជ្ជមាន​ខាង​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក អេង ឆៃអ៊ាង អនុប្រធាន​និង​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី អតីត​បក្សប្រឆាំង​ចូល​ស្រុក​វិញ ។​
​លោក អេង ឆៃអ៊ាង អះអាងថា ពេលនេះ​បក្សប្រឆាំង​មិនទាន់​រៀបចំ​ពេលវេលា​សម្រាប់​ការវិលត្រឡប់ របស់​អតីត​ប្រធាន​បក្ស​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​ថា លោក សម រង្ស៊ី នឹង​វិលត្រឡប់​ចូល​កម្ពុជា នៅមុន​ការបោះឆ្នោត ឆ្នាំ​២០១៨ ទោះបី​ត្រូវ​ជាប់ពន្ធនាគារ​ក៏ដោយ ។​
​ចំណែក​លោក យឹម សុវណ្ណ ក៏បាន​ថ្លែង​ដែរ​ថា ការបើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​ជាស​ញ្ញា​ល្អ សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ។ លោ​កថា​ទោះបីជា​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​ក៏​លោក សម រង្ស៊ី សន្យាថា នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ ៕

1