សវនាការ​សំណុំរឿង លោក អ៊ុំ សំអាន ត្រូវ​ពន្យារពេល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ដោយ​អវត្តមាន​មេធាវី​ការពារ​ក្តី​តុលាការ​កំពូល​បានសម្រេច​លើក​ពេល​សវនាការ​រឿងក្ដី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​ប្រឆាំងនឹង​ការសម្រេច របស់​សាលាឧទ្ធរណ៍ ដែល​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពាក់ព័ន្ធ​រឿង​ផែនទី​សន្ធិសញ្ញា កម្ពុជា​-​វៀតណាម​។​
​មន្ត្រី​តុលាការ​កំពូល ថ្លែងថា រឿងក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ សវនាការ​ត្រូវតែមាន មេធាវី​ការពារ​ក្ដី​ដាច់ខាត ប៉ុន្តែ​មន្ត្រី​រូបនោះ​មិនបាន​បញ្ជាក់ថា សវន​ការ​នោះ​នឹងត្រូវ​បើក​នៅ​ថ្ងៃ​ណា​ច្បាស់លាស់​នោះទេ ៕

01af49fa91e367c0e0f30876800aef3c