មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ ៖ តាមរយៈ Facebook លោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា នៅក្នុងពិធីបុណ្យភ្ជំបិណ្ឌខាងមុខនេះ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ឧបត្ថម្ភពេលចូលឆ្នាំដែរ (ចំណាយសរុបប្រហែល៣០០០០លានរៀល)»។
លោកបានបញ្ជាក់ថា នេះជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ៕