ពលរដ្ឋ​តវ៉ា​ឲ្យ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​បូម​គ្រួស​ខ្សាច់​របស់លោក រស់ ចិន្តា នៅ​ក្រុង​ក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ អាជីវកម្ម​បូម​គ្រួស​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត និង​ខុស​បច្ចេកទេស​មួយកន្លែង ឋិត​នៅក្នុង​ភូមិ​អ​ណ្តែ​អូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ ត្រូវបាន​ពលរដ្ឋ​ចំនួន ២០​គ្រួសារ រស់នៅ​ចំនុច​ទីតាំង​ខាងលើ​នាំគ្នា​ធ្វើការ​តវ៉ា​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ជួយ​អន្តគម​ន៍​បញ្ឈប់​សកម្ម​ភាពជា​បន្ទាន់​។​
​ទីតាំង​អា​ជី​កម្ម​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត និង​ខុស​បច្ចេកទេស​នោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​បុគ្គ​ល​ឈ្មោះ រស់ ចិន្ដា ហៅ​តា ឆា​ខ្វៃ ដែល​ធ្វើ​អា​ជីក​ម្ម​បូម​គ្រាស់​ខ្សាច់​មាន​ទីតាំងនៅ​ដី​ឡូ​របស់​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​។​
​ពលរដ្ឋ​អ្នក​តវ៉ា​ម្នាក់​ឈ្មោះ សៅ ទ្រី បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ពួកគាត់​មក​តវ៉ា​ឲ្យ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ខាងលើ​នោះ ពីព្រោះ​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​មួយ​នេះ​ខុស​បច្ចេកទេស បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែង​នោះ ហើយ​ម្យ៉ាងទៀត​ផលប៉ះពាល់​មាន ៩​ចំនុច​ដូចខាងក្រោម​៖ ១-​ការដឹកជញ្ជូន​ដោយរ​ថយ​ន្ថ​ធុន​ធ្ងន់​។ ២-​ផ្លូវ​ចាប់ផ្ដើម​ប៉ោង​ផត និង​ឈានទៅ​ខូចខាត​ទាំងស្រុង​។ ៣-​ពេល​បូម​ខ្សាច់​ម្ដងៗ​ទឹក​ហូរ​កាត់​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​។ ៤-​យប់​ជ្រៅ​បើក​រំខាន​ញ័រ​រញ្ជួយ​ផ្ទះ​ធ្វើអោយ​មានការ​ភ័យ​បារម្ភ​។ ៥-​ពេល​បូម​ខ្សាច់​ម្ដងៗ​សំឡេង​រំខាន​។ ៦-​ខ្យល់​ខ្លាំង​ម្ដងៗ​ខ្សាច់ និង​ដី​ប៉ើង​ហុយ​ផ្ទះ​របស់​របស់​ពលរដ្ឋ​។ ៧-​ខ្វះ​ការទទួលខុសត្រូវ​មិនមាន​ការបាញ់​ទឺ​ក​តាម​ថ្នល់​និង​ហ៊ុយ​ធ្វើ​ប៉ះពាល់​សុខភាព​។ ៨-​កត្តា​ទាំងនេះ​បង្ករ​អោយ​អ្នករស់នៅ​ទីនោះ​មាន​ជំងឺ​ផ្លូវដង្ហើម និង​៩-​បង្កអោយមាន​ការបាក់​ស្រុត​ច្រាំងទន្លេ​ដែលនាំអោយ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។​
​ប្រភព​ដដែល​បាន​បន្ដទៀតថា កង្វល់​ទាំងនេះហើយ​ធ្វើ​ឲ្យ​ពួកគាត់​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ និង សមត្ថកិច្ច​រួច​អស់ហើយ ប៉ុន្តែ​សមត្ថកិច្ច​ហាក់បីដូចជា​គ្មាន​ចំណាត់ការ និង​មានការ​គិតគូរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ចំពោះ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​តែ​សោះ ពោល គឺ​ទីតាំង​អាជីវកម្ម​មួយ​នេះ នៅតែ​បន្ដដំណើរ​បាន​ដោយ​រលូន​ដូច​ធម្មតា ។​
​លោក ចាន់ ណា ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​អណ្តែង​បាន​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បូម​គ្រួស​ខ្សាច់​នៅ​ទីតាំង​ខាងលើនេះ បានធ្វើ​អស់​រយះពេល​ជា​យូរ​ឆ្នាំ​មកហើយ ដែល បណ្តាល​ឲ្យ​បាក់​ច្រាំងទន្លេ នឹង​ស្រុតដី​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​ដូចជា​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​ដែល​រស់​តាម​ដង​ទន្លេ​ស្ថិតក្នុង ភូមិ​អណ្តែង​ដូន សង្កាត់​ក្រគរ ក្រុង ក្រចេះ​។​
​លោក បាន​បន្តទៀតថា ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ​មាន​ការបាក់​ច្រាំងទន្លេ និង​ស្រុតដី​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​។​
​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ លោក យិន វ​ណ្ណះ​អភិបាលក្រុង​ក្រចេះ បាន​ប្រាប់​កាសែត​តាម​ទូ​រស​ព្វ័​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នោះ ឲ្យ​ដឹងថា កន្លងមក​លោក​បានទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ម្តង​រួចមកហើយ ប៉ុន្តែ​លោក​ក៌​បានស្នើ​ទៅដល់​ថ្នាក់​ខេត្ត​ផងដែរ​។ លោក​អភិបាលក្រុង បាន​បញ្ជាក់ថា ករណី​អាជីវកម្ម​បូម​គ្រួស​ខ្សាច់​របស់លោក រស់ ចិន្តា ហៅ​តា​ឆា​ខ្វៃ នេះ​ហួស​ពី​សមត្ថភាព​ក្រុង ទើប​លោក​អត់​មានលទ្ធភាព​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ​ដោយសារតែ​ការជួល​ទីតាំង​មានការ​ពាក់ព័ន្ធ​ជាមួយ​សាធារណការ​ខេត្ត ។ ដូច្នេះហើយ​លោក​ឲ​ទាក់ទង​ទៅ​ខេត្ត ព្រោះ​ការងារ​នេះ​ពាក់ព័ន្ធ​ជាមួយ​សាលាខេត្ត ។​
​ចំណែក​អាជ្ញាធរ​ខេត្តក្រចេះ ភ្នាក់ងារ​អ្នកសារព័ត៌មាន មិនទាន់មាន​ការសុំ​បំភ្លឺ​ពី​ការពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ នោះទេ​។
​ដោយឡែក​ខាង​លោក រស់ ចិន្តា ហៅ តា​ឆា​ខ្វៃ ភ្នាក់ងារ​សារព័ត៌មាន​របស់​យើង​ក៏​នៅ​មិនទាន់​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​សម្ភាសន៍​បាន​ដូចគ្នា​ផងដែរ ៕

19239490_1891617694410125_251209445_n

19206460_1891617671076794_1285900289_n 19206462_1891617617743466_1392873855_n19357639_1891617641076797_1365469548_n