រុស្ស៊ី​អះអាងថា បានសម្លាប់​មេដឹកនាំ និង​មេបញ្ជាការ​ជាន់ខ្ពស់ ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2017 ក+ ក-

​រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា មេដឹកនាំ​ឈ្មោះ Abu Bakr al-Baghdadi និង​ក្រុម​មេបញ្ជាការ​ខ្ពស់​ជាច្រើនរូប​ទៀត​របស់​ក្រុម ISIS ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ប្រទេស​រុស្ស៊ី​កាលពី​ចុងខែ​ឧសភា​កន្លងទៅ ។​
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការវាយប្រហារ​តាមផ្លូវ​អាកាស​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា នោះ ទៅលើ​កិច្ចប្រជុំ​របស់​ក្រុម ISIS នៅក្នុង​តំបន់​ភាគខាងត្បូង​ជាយ​ទីក្រុង Raqqa ប្រទេស​ស៊ី​រី ហើយក៏​បានសម្លាប់​ក្រុម​មេដឹកនាំ​ថ្នាក់កណ្ដាល​របស់​ក្រុម​នេះ​ចំនួន​៣០​នាក់​ផងដែរ និង​ក្រុម​អ្នក​ប្រយុទ្ធ​ប្រហែល​៣០០​នាក់​ផ្សេងទៀត​។​
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយទៀតថា ការវាយប្រហារ​នោះបាន​ធ្វើឡើង​នៅពេលដែល​ក្រុម​មេដឹកនាំ​របស់ ISIS បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ពី​ការដកថយ​របស់​ពួកគេ​ចេញពី​ទីក្រុង Raqqa ដែលជា​បន្ទាយ​រឹងមាំ​បំផុត​របស់​ពួកគេ​ក្នុងប្រទេស​ស៊ី​រី​៕

19149444_771677349671728_8862159843068037590_n