ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រទុយហ្កាល់​ស្លាប់​មនុស្ស​៤៣​នាក់ និងរបួស​៥៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2017 ក+ ក-

​ព័រទុយហ្កាល់ ៖ អាជ្ញាធរ​ព័រទុយហ្កាល់​បាន​បញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​មនុស្ស​ស្លាប់​៤៣​នាក់ និង​៥៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​សោកនាដក​មួយ​ដ៏​គួរឱ្យ​រន្ធត់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​តំបន់ Leiria ភាគ​កណ្ដាល​នៃ​ប្រទេស​ព័រទុយហ្កាល់​។​នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក Antonio Costa បាន​ថ្លែងថា «​យើង​កំពុង​ប្រឈមមុខ នឹង​សោកនាដក​មួយ​ដ៏​គួរឱ្យ​រន្ធត់​ដោយ មកទល់ពេលនេះ​មាន​មនុស្ស​២៤​នាក់ ហើយ​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើនឡើង ច្រើនជាង​នេះ​»​។ ជាមួយគ្នា​នោះដែរ បើតាម​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ជនរងគ្រោះ​ភាគច្រើន បាន​ស្លាប់ នៅ​អំឡុងពេល​ព្យាយាម​រត់គេច ចេញ​តំបន់ Pedrogao Grande ស្ថិតនៅ​ចំងាយ​៥០​គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍​ទីក្រុង Coimbra​។​
​អាជ្ញាធរ​បញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ១៥ និង​០០​នាទី (​ម៉ោង​នៅក្នុង​តំបន់​) កាលពី​ថ្ងៃ​សៅរ៍ នៅឯ​តំបន់ Pedrogao Grande នៃ​ស្រុក Leiria​។ ចំណែកឯ មូលហេតុ​នៃ​អគ្គិ​ស​ភ័យ ពុំទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ ខណៈដែល​ក្រុម​ភ្នា​ក់​ពន្លត់​អគ្គិភ័យ ១៧០០​នាក់ កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​អ​ណា្ត​ត​ភ្លើង​៕

fn-2017-06-18-15-52-39-0