សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នឹងត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីជូនដំណឹងមួយ ដោយជម្រាបទៅ អភិបាលរាជធានី-ខេត្ត ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនស្របតាមគោលការណ៍ និងពេលវេលាកំណត់ ។
យោងតាមលិខិតជូនដំណឹងបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមូលដ្ឋាន និងមានភាពងាយស្រួលក្នុងការអនុវត្តការប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របពេលតាមការកំណត់ក្នុងមាត្រា១៧ និង១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៕