ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ឆ្លងចរន្តអគ្គិសនីប៉ះធុងហ្គាសក្នុងផ្ទះបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ក្នុងគ្រួសារមួយកាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឆ្លងចរន្តអគ្គីនសនីប៉ះធុងហ្គាសក្នុងផ្ទះបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ក្នុង១គ្រួសារ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលបានគ្រោះថ្នាក់មាន៖ទី១ឈ្មោះ កាន ស៊ីឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ(ជាប្តី)របួសធ្ងន់ទី២ឈ្មោះ ចាន់ នី ភេទស្រី អាយុ២៥ឆ្នាំ (ជាប្រពន្ធ) របួសធ្ងន់ទី៣ឈ្មោះ ឌឿន នីកា ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន(ស្លាប់) ជនរងគ្រោះទាំង៣នាក់ នេះរស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសពត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករបួស ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យស្រុកសំពៅលូនទាំងយប់៕