បក្សជាប់ឆ្នោតទាំងពីរព្រមព្រៀងបង្កើនអាសនៈសភាចំនួន២បន្ថែមទៀត
លោក ហូរ វ៉ាន់ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកកាសែត នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ មីនា ២០១៥។
គណបក្សប្រជាជនកម្ពុជា ព្រមព្រៀងនឹងគណបក្សសង្គ្រោះជាតិបង្កើនអាសនៈសភាចំនួន២បន្ថែមទៀតនៅ ខេត្តព្រះសីហនុ សម្រាប់អាណត្តិបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី ២ មីនា ថា បក្សសង្គ្រោះជាតិបានស្នើដល់សភា ពិចារណាបង្កើនអាសនៈសភានៅតាមបណ្ដាខេត្តដទៃទៀត តែគណបក្សប្រជាជនកម្ពុជាមិនយល់ស្រប។ លោកបញ្ជាក់ថា ទើបតែពេលនេះបក្សប្រជាជនកម្ពុជា ព្រមបង្កើនអាសនៈ២បន្ថែមទៀតសម្រាប់ខេត្តព្រះសីហនុ សរុប៣អាសនៈ។
រដ្ឋសភាអាណត្តិទី៥នេះ មានអាសនៈសភាចំនួន ១២៣។ ដូច្នេះចំនួនអាសនៈសភាអាណត្តិទី៦ នឹងកើនដល់១២៥៕