រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ១គូបានរងរបួសធ្ងន់ដោយសារមានជម្លោះបានទិញសាំងដុតខ្លួនបង្កអោយមានភ្លើងឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហេតុការនេះបានកើតឡើងវេលាម៉ោង១២និង១០នាទីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នៅបន្ទប់ជួលជាន់ទី៤ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាព្រះអង្គអេង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ២នាក់ប្តីប្រពន្ធខាងលើមិនបានស្គាល់ឈ្មោះច្បាស់នោះទេ មុនពេលកើតហេតុគេបានឃើញឈ្លោះប្រកែកគ្នា បន្ទាប់មកប្រពន្ធទៅទិញសាំងយកឡើងទៅលើ មួយសន្ទុះក្រោយ មកស្រាប់តែមានអគ្គិភ័យកើតឡើងតែម្តង។ ប្រភពដដែលបានបន្តទៀតថា ២នាក់ប្តីប្រពន្ធខាងលើបានចាក់សោរពីខាងក្នុងទើបធ្វើសកម្មភាពដុតខ្លួនឯងតែម្តងរហូតឆេះរុលពេញខ្លួនរាលដាលដល់សំភារះប្រើប្រាស់មានផ្សែងខ្មួលខ្មាញបង្កងោយមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានធ្វើការបាញ់ពន្លត់ទើបរន្លត់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ៕