ខេត្តក្រចេះ ៖ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការឃាត់បានរថយន្តដឹក ឈើប្រណិតខុសច្បាប់មួយគ្រឿងនៅស្រុកចិត្របុរី។ ប្រតិបត្តិការនេះចូលរួមសហការចូលរួមមានសង្កាត់ថ្មក្រែនិងកម្លាំងកងរាជអាវុធហត្ថក្រុង ហើយនគរបាលក្រុងក្រចេះធ្វើឡើងនៅចំនុចភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកចិត្របុរីខេត្តក្រចេះកាលពីវេលាម៉ោងជាង៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដសាំយ៉ុងដឹកឈើ១គ្រឿងនេះដឹកចេញពី ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែងដែលឈ្មួញនេះបំរុងដឹកទៅលក់បន្ត នៅខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងតែមិនបានសម្រេចត្រូវអស់ល័កជាប់ អន្ទាក់សមត្ថកិច្ចចម្រុះតែមិនបានឃាត់ខ្លួនម្ចាស់ឈើនិង អ្នកបើកបររថយន្តនោះទេដោយគេចខ្លួន នឹងមិនស្គាល់ អត្តសញ្ញាណ។ សមត្ថកិច្ចបានបន្តទៀតថា គឺចាប់តាមតាំងចំនុចខ្លាស្ទុះ ភូមិកាប៉ូសង្កាត់អូរឬស្សីក្រុងក្រចេះ ហើយបានសហការជាមួយសង្កាត់រដ្ឋបាលព្រៃថ្មគ្រែននិងកម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះនិងកម្លាំងនរគបាលខេត្តតាមរហូតដល់ភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកចិត្របុរីទេីបឃាត់បាន រថយន្តដឹកឈើល្មើសច្បាប់នេះ។
លោក មី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែបានដឹងថា ឈើទាំងនោះជាប្រភេទឈើលេខ១និងលេខ២មានចំនួនសរុប៥០៧សន្លឹកស្មើនឹងមួយម៉ែត្រគូបកន្លះ។
បច្ចុប្បន្នរថយន្ដដឹកឈើល្មើសច្បាប់ត្រូវយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនខ្សាដើម្បីបំពេញនីតិវិធីរដ្ឋបាលព្រៃឈើបន្ត៕