បុរសជាប្តីស្លាប់ ខណៈដែលប្រពន្ធកំពុងសង្គ្រោះបន្ទាន់
រាជធានីភ្នំពេញ ៖ តាមព័ត៌មានទទួលបានឲ្យដឹងថា ខណៈនេះបុរសជនជាតិចិនដែលរងរបួសក្នុងហេតុការណ៍ភ្លើងឆេះនៅក្នុងបន្ទប់ជួលកាលពីម្សិលមិញនោះ បានបាត់បង់ជីវិតហើយ នៅឯមន្ទីរកាល់ម៉ែត ខណដែលស្ត្រីជាប្រពន្ធជនជាតិខ្មែរកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
បុរសជនជាតិចិនដែលស្លាប់ មានឈ្មោះម៉ាយ សាវហ្វ័ន អាយុ៥១ឆ្នាំ ជាពាណិជ្ជកររកស៊ីក្នុងស្រុកខ្មែរ ។ ចំណែកប្រពន្ធខ្មែរឈ្មោះស៊ឹម សំណាង អាយុ២៧ឆ្នាំ មានស្រុកកំណើត ។ សមត្ថកិច្ចឱ្យដឹងដែរថា ករណីអគ្គិភ័យនៅបន្ទប់ជួលគឺដែលបណ្តាលឲ្យប្តី និងប្រពន្ធរងរបួសធ្ងន់នេះបានកើតឡើង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២០ មិថុនា ស្ថិតនៅផ្ទះលេខ៣៧ ផ្លូវលេខ៣០០ ក្រុមទី៥៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ៕