ភ្នំពេញ៖ នៅល្ងាច ថ្ងៃទី០៩ ខែ កញ្ញានេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក (ស.ប.ព) បានបដិសេធរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា (TIC) ស្ដីពីសុចរិតភាពខ្សោយបំផុតរបស់កម្ពុជា។
ប្រធាន ស.ប.ព លោក ឱម យ៉ិន ទៀង បានថ្លែងដូចខាងលើនេះនៅក្នុងជំនួបជាមួយវិស័យឯកជននៅ អង្គភាពប្រឆាំងអំពើពុករលួយ ដោយទុករបាយការណ៍របស់TIC ថាមានលក្ខណៈត្រួតលើស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយដែលប្រការនេះលោកមិនអាចទទួលយកបានឡើយ។
គួររំលឹកថា នៅក្នុងរបាយការណ៍របស់ TIC ដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលា នៅថ្ងៃទី០៩កញ្ញា នេះនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ បានចាត់ទុកវិស័យសាធារណៈ និងប្រព័ន្ធតុលាការ កម្ពុជាបច្ចុប្បន្ននៅមានភាពទន់ខ្សោយនៅឡើយ និងតម្រូវឲ្យមានការកែលម្អច្រើនចំណុចទៀត។
ទោះជាយ៉ាងនេះក្តីរបាយការណ៍ខាងលើក៏បានបង្ហាញឲ្យឃើញផងដែរនូវរូបភាពវិជ្ជមានខ្លះរបស់ ប្រទេសកម្ពុជា ដូចជា បរិយាកាសបើកចំហដ៏គួរឲ្យលើកទឹកចិត្តបំផុតដែលមិនធ្លាប់មានពីមុនមក។
រយៈពេល២ឆ្នាំកន្លងមក អង្គការតម្លាភាពប្រើពេលស្រាវជ្រាវទៅលើស្ថាប័នចំនួន១៣រាប់តាំងពី ស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល និងវិស័យអាជីវកម្ម ដែលត្រូវបានចាត់ទុកជាស្ថាប័នដែលមានសារៈសំខាន់បំផុត ដើម្បីធានាឲ្យមានប្រព័ន្ធ សុចរិតភាពរឹងមាំមួយ ក្នុងនោះស្ថាប័ន តុលាការរបស់កម្ពុជាត្រូវបានចាត់ថ្នាក់ថា មានរូបភាពមិនល្អ៕
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ស.ប.ព