ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលបានចុះនាំខ្លួនភិក្ខុសង្ឃមួយអង្គដែលគង់នៅវត្តដំរីស ដើម្បីអោយចូលបង្ហាញខ្លួននៅសាលាដំបូងខេត្ត ក្រោយពីបានរក្សាទុកនិងបានបង្ហោះរូបភាពអាវុធខុសច្បាប់តាមប្រពន្ធ័ព័តមានសង្គម ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅម៉ោង១២និង០០នាទីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៧នេះបានចុះនាំខ្លួនព្រះសង្ឃមួយអង្គតាមដីកាបញ្ជាអោយចូលខ្លួនដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌរបស់ព្រះរាជអាជ្ញារងលោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៧។
ដីកាបញ្ជាអោយចូលខ្លួននេះធ្វើឡើងបន្ទាប់ពីភិក្ខុសង្ឃ ព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ បានធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនានិងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ថែមទាំងបានបង្ហោះរូបភាពដែលបានថតជាមួយអាវុធជាច្រើនហើយបង្ហោះតាមប្រពន្ធ័ព៌តមានសង្គមហ្វេសបុកផងដែរកាលពីថ្ងៃទី១២,១៣និងថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៧កន្លងមកនេះ។
ភិក្ខុដែលសមត្ថជំនាញនាំខ្លួនដើម្បីសាកសួរនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស មានស្រុកកំណើតនៅភូមិសិរីសុខា ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះត្រូវបានបញ្ជាអោយចូលខ្លួននៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងអោយបានមុនថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៧ ពីបទធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនានិងកាន់កាប់រកហសាទុកអាវុធខុសច្បាប់ដែលបានប្រព្រិត្តិនៅវត្តដំរីសនិងវត្តខ្នាចរមាស៕