ម៉ាឌ្រីត ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧ បានចេញផ្សាយថា ជនសង្ស័យជាពួកជីហាដ៣នាក់ដែលអាចមានសម្ព័ន្ធជាមួយនឹងក្រុមភេរកររដ្ឋអ៊ីស្លាម ISIS ត្រូវបានប៉ូលិសអេស្ប៉ាញចាប់ខ្លួន។
ក្រសួងមហាផ្ទៃអេស្ប៉ាញបានថ្លែងថា ជនសង្ស័យម្នាក់ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម ISIS នោះមានអាយុ៣២ឆ្នាំ ឈ្មោះ Moroccan ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ាឌ្រីត ហើយបុរសរូបនេះ គឺជាជនដែលគ្រោងធ្វើប្រតិបត្តិការតែឯង។ សម្រាប់មនុស្សពីរនាក់ផ្សេងទៀត ដែលជាជនសង្ស័យត្រូវបានចាប់ខ្លួនដែរនោះ មានអាយុ ៣៣ឆ្នាំ និង៣៨ឆ្នាំ ហើយពួកគេមានបណ្តាញទាក់ទងជាមួយជនសង្ស័យទី១ ដើម្បីចូលរួមជាមួយ ISIS។
ជាមួយគ្នានេះប៉ូលិសក៏បានរកឃើញសៀវភៅសរសេរនៃជនទាំងនេះ ដោយក្នុងនោះមានសរសេរអំពីរបៀបរៀបចំខ្លួន ដើម្បីក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ប៉ូលិសបញ្ជាក់ថា ជនសង្ស័យឈ្មោះ Moroccan មានប្រវត្តិមិនសូវខុសគ្នាទៅនឹងក្រុមភេរវករ ដែលបានរៀបចំការវាយប្រហារ នៅចក្រភពអង់គ្លេស និងបារាំងប៉ុន្មាននោះទេ។
ដោយឡែកក្រសួងមហាផ្ទៃអេស្ប៉ាញក៏ធ្លាប់បានប្រកាសឲ្យប្រយ័ត្នប្រយែងខ្ពស់ចំពោះអំពើភេរវកម្មដល់កម្រិតទី០៤ (ខ្ពស់) បន្ទាប់ពីកើតមានការវាយប្រហារនៅ ទុយនីស៊ី បារាំង និងសូម៉ាលី៕