ដើមបណ្តឹងចូលបំភ្លឺករណីប្តឹងលោក ខឹម វាសនា
រាជធានីភ្នំពេញ ៖ លោក សុច សឿង ដែលជាម្ចាស់បណ្តឹងប្រឆាំង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៣ មិថុនានេះ បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញហើយ ខណដែលពាក្យបណ្តឹងត្រូវបានលោក សុន សឿន ដាក់ទៅតុលាការ កាលពីថ្ងៃទី១២ ខែមិថុនានេះ ។
លោក សុច សឿង បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រធានគណបក្សមួយនេះថា បានជេរប្រមាថម្ដងហើយម្ដងទៀតមកលើពូជសាសន៍ជាតិខ្មែរ ។ លោកបានស្នើដល់តុលាការក្រុងភ្នំពេញ ផ្ដន្ទាទោស លោក វាសនា តាមផ្លូវច្បាប់ និងត្រូវឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ សុំទោសជាសាធារណៈថែមទៀត ៕