ក្បួន​ដង្ហែ​ញ្ញា​ត្តិ​របស់​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោមត្រូវសមត្ថកិច្ច​រារាំង​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ និង​រារាំង​ក្រុម​សមាគម​កម្ពុជា​ក្រោម​មួយចំនួន ដែល​បាន​ជួបជុំគ្នា​នៅ​វត្ត​ចាស់ ដើម្បី​ត្រៀម​ហែ​ញត្តិ​ទៅកាន់​រដ្ឋសភា ព្រោះតែ​អាជ្ញាធរ​មិនបាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ហែរ​ក្បួន ។​
​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នកដឹកនាំ​ការជួព​ជុំនោះ ។ គោលបំណង នៃ​ការជួប​ជុំគ្នា​ហែ​ញ​តិ​ដាក់ជូន​រដ្ឋសភា​នេះ គឺ​ដើម្បី​ស្នើ​រដ្ឋសភា បញ្ចូល​ថ្ងៃទី ០៤ មិថុនា ជា​ថ្ងៃ​បុណ្យជាតិ​កាន់ទុក្ខ នៃ​ការបាត់បង់​ទីក​ដី​កម្ពុជា​ក្រោម ដែល​អាណានិគម​ន៍​បារាំង កាត់​ទៅឱ្យ​វៀតណាម​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​មួយ ដោយ​មិន​អនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា ដឹកនាំ​ការហែក្បួន​ដាក់​ញត្តិ​នេះឡើយ ។ ទន្ទឹម​នោះ សាលា​រាជធានី ក៏បាន​ព្រមាន​ដែរ​ថា ក្នុងករណី​នៅតែមាន​ការជួបជុំ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក​សាធារណៈ លោក ថាច់ សេដ្ឋា ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ៕

fn-2017-06-26-09-27-34-2fn-2017-06-26-09-27-34-4fn-2017-06-26-09-27-34-5