គ្រឿងញៀន១២៦,៣១គីឡូត្រូវដុតបំផ្លាញចោល
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ មិថុនា នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន,លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកការងារគ្រឿងញៀន, លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ,ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត បានចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ក្នុងពិធីនោះ ក៏មានការដុតបំផ្លាញគ្រឿងញៀនសរុបជាង១២៦,៣១គីឡូក្រាម ក្រោយពីកម្លាំងធ្វើការបង្ក្រាបបាន នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ៕