រថភ្លើងបុករថយន្តឡិចស៊ីសពេញទំហឹងនៅផ្លូវត្រឡោកបែក
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស Rx300 មួយគ្រឿងដែលត្រូវបានស្គាល់ថា ជារថយន្តរបស់លោកផ្កាយ១ ត្រូវរថភ្លើងបើកបុកពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយតែសំណាងល្អមិនមានរងគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចរថយន្ត Lexus Rx300 ខាងលើយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែករថភ្លើងបានបន្តដំណើរទៅកាន់រ៉ារបស់ខ្លួន៕