បក្សប្រឆាំង​ស្នើ​ដាក់​ភរិយា​លោក ហុង សុខ​ហួរ ជំនួស​តំណែង​ប្តី​ក្នុង​ព្រឹទ្ធសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណបក្ស សម រង្ស៊ី បានស្នើ​ដាក់​លោកស្រី គុណ លំអង ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធ ដើម្បី​ជំនួស​តំណែង​លោក ហុង សុខ​ហួរ ជា​ប្តី​ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ។​
​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​បញ្ជាក់ថា ការប្រកាស​ទទួលស្គាល់​ភាពជា​សមាជិក​ព្រឹទ្ធសភា​របស់ លោកស្រី គុណ លំអង នឹង​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ ។ ប៉ុន្តែ​តំណែង​របស់​លោកស្រី ឆ្លងកាត់​សំឡេងគាំទ្រ​៥០​បូក​១ នៅក្នុង​ព្រឹទ្ធសភា ៕

fn-2017-06-27-09-45-31-0