ខឹង​ប្រពន្ធ​មិន​ឲ្យ​ចូល​ផ្ទះ​សម្រេច​ចិ​ត្ដ​ចងក​សម្លាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់​បានធ្វើ​អត្ដ​ឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទាប់​ខារ៉ាអូខេ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បន្ទាប់​ខារ៉ាអូខេ​មួយកន្លែង​ដែលមាន​យីហោ គ្រួសារ MYLove169 ផ្លូវ​លេខ​១៣ ជាន់​២ បន្ទាប់​៨ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ។ ជនជាតិ​វៀតណាម​ដែល​ចងក​មានឈ្មោះ​LAI THAIHIEU អាយុ​៣២​ឆ្នាំ មុខរបរ​ចុងភៅ​ហាង​ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ ។​
​យោងតាម​សាក្សី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជា​ជនជាតិ​វៀតណាម​នោះបាន​ឈ្លោះប្រកែក​ជាមួយ​ដើម​និង​ខឹង​ប្រពន្ធ​ដេញ​ចេញពីផ្ទះ​មិនត្រូវ​គ្នា​ផង បុរស​ជនជាតិ​វៀតណាម​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​តែម្ដង លុះ​មកដល់​ម៉ោង​កើតហេតុ​ទើប​មាន​អ្នក​ឡើងទៅ​ឃើញ​បង្ក​កា​ភ្ញាក់ផ្អើល​តែម្ដង ។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​ខារ៉ាអូខេ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​ឲ្យ​មិន​ពិនិត្យ​លើ​សាកសព​យ៉ាង​ល្អិតល្អន់​បំផុត​បាន​ហើយ បាន​សន្និដ្ឋានថា បុរស​ជនជាតិ​វៀតណាម​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

19512489_1896952063876688_379989888_n19512084_1896952097210018_1686962815_n19512433_1896952060543355_787682007_n