ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីនោះជនបានយកកាំបិត ចាក់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ក្រុមហ៊ុនដុងភូរក្រចេះ អភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងភូមិអូរគ្រៀងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោក ណយ ស៊ីថាច អធិការរង ទទួលព្រហ្មទណ្ឌ័ស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភិន សុផា ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ចំណុចក្រុមហ៊ុនដុងភូរក្រចេះអភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រីឯជនរងគ្រោះ ឈ្មោះ ភុក ភី ភេទប្រុសរស់នៅក្នុង ភូមិឃុំជាមួយគ្នា។
លោកបានបន្តថា ករណីប្រើអំពើហិង្សានេះ ដោយជនដៃដល់ យកកាំបិតជិតបន្លែមកចាក់ចំពោះជនរងគ្រោះឈ្មោះ ភុក ភីឲរបួសធ្ងន់បែបនេះ គឺបណ្ដាលមកពី ឈ្មោះ ភុក ភី បាន រករឿង លើក្រុមគ្រួសារ លោក ភិន សុផាហើយឈ្មោះ ភុក ភីបានវាយម្តាយក្មេកលោក ភិន សុផាចំនួួនពីរដៃ ពេលនោះលោក(ភិនភា)បាន ចូលឃាត់ ស្រាប់តែឈ្មោះ ភូមិ ភី និងបក្សពួក ពីរនាក់ទៀតបាន ព្រួតវាយ ឈ្មោះ ភិន សុផា ហើយ ឈ្មោះ ភិន សុផា ខឹងពេកក៏ទៅយកកាំបិតចិតបន្លែមកចាក់ ឈ្មោះ ភុក ភី ចំពោះមួយកាំបិតតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕