ប៉េកាំង ៖ ការសិក្សារបស់ក្រុមអ្នកជំនាញសមាគមវេជ្ជសាស្ត្ររបស់អាមេរិកបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសមួយដែលប្រឈមមុខអ្នកមានជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក គឺមានប្រមាណ១១ភាគរយនៃប្រជាពលរដ្ឋកំពុងមានជំងឺ និងប្រមាណ៣៦ភាគរយផ្សេងទៀតប្រឈមមុខកើតជំងឺនេះ។
ក្នុងការសិក្សាស្រាវជ្រាវគេបានសិក្សាលើមនុស្ស១៧០ ២៨៧នាក់ដោយក្រុមអ្នកស្រាវជ្រាវបានវាស់វែងកម្រិតជាតិស្ករមាននៅក្នុងឈាមដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៣ ហើយត្រូវបានចូលរួមវិភាគលើលទ្ធផលដោយវេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និង បង្ការជំងឺទឹកនោមផ្អែករបស់ចិនផងដែរ។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការសិក្សាបញ្ជាក់ថា បើសិនជាកម្រិតជាស្ករ១២៦ មីលីក្រាម ក្នុង១ដេស៊ីលីត ឈាម ឬ ច្រើនជាងនេះនោះ គេអាចបញ្ជាក់បានថា អ្នកនោះនឹងកើតមានជំងឺទឹកនោមផ្អែម ហើយបើសិនជាស្ថិតក្នុងកម្រិតចន្លោះ១០៥ទៅ១២៦ នោះត្រូវបានកំណត់ថា ប្រឈមនឹងជំងឺទឹកនោមផ្អែម៕