លោក គីម ជុងអ៊ុន គំរាមធ្វើឃាតលោកស្រី ផាក គឺនហេ
កូរ៉េខាងជើង ៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារគំរាមធ្វើឃាតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
គម្រោងនៃការធ្វើឃាតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឹនហេ ពីសំណាក់មេដឹកនាំកូរ៉េខាងជើងនេះធ្វើឡើងបន្ទាប់ពីបែកធ្លាយនូវព័ត៌មានថា លោកស្រី ផាក គឺនហេ ធ្លាប់បានរៀបគម្រោងធ្វើឃាតលោក គីម ជុងអ៊ុន កាលពីអំឡុងពេលដែលលោកស្រីកំពុងកាន់តំណែង៕