ដើម្បី​ជីវភាព​គ្រួសារ ស្ត្រី​ចំណាស់​ម្នាក់​ឡើង​បេះ​ផ្លែ​ព្រីង​លក់ តែ​បែរជា​ជួប​អកុសល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2017 ក+ ក-

​ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ព្រោះតែ​ជី​ភាព​គ្រួសារ​ក្រីក្រ​បាន​ឆ្លៀត​ឡើង​បេះ ផ្លែ​ព្រីង​ទុក​សម្រាប់​លក់​រកប្រាក់​ចំណូល​បន្ថែម​ក្រៅពី​ធ្វើស្រែ​ចំការ តែ​បែ​ជា​អកុសល បាក់​ធ្លាក់​កប់​ចូល​ទឹក​ស្រែ​ស្លាប់ នៅ​កន្លែង តាំងពីព្រឹក រហូតដល់​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ទើ​ប្តី​បាន​ប្រទះឃើញ ដេក​ផ្កាប់មុខ​ក្នុង​ទឹក​ស្រែ​ក្រោម​ដើម​ព្រីង​ស្លាប់​បាត់ទៅហើយ ក្រោយ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ស្ត្រី​រងគ្រោះ ឈ្មោះ ហ៊ួ​ន សុខុម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ សង្កាត់​កើតហេតុ ។​
​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ជនរងគ្រោះ​ចេញពីផ្ទះ​ទៅរក​បេះ​ផ្លែ​ព្រីង​ដូច​សព្វដង​តែ​ថ្ងៃនេះ​បាន​បាត់​រហូត មិនឃើញ​វិល​វិញ រហូតដល់​វេលា​រសៀល​ថ្ងៃ​ដដែល បុរស​ជា​ប្តី​បាន​ស្រែកហៅ​ផង​រកមើល​ផង ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់ កប់​ក្នុង​ទឹក​ក្រោម​ដើម​ព្រីង​ទៅវិញ ទើប​ផ្អើលឆោឡោ ដឹងថា​ជនរងគ្រោះ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ចុង​ព្រីង ។​
​តាម​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដើរ​បេះ​ផ្លែ​ព្រីង​លក់ ជា​អកុសល នៅ​ថ្ងៃកើតហេតុ បន្ទាប់ពី​ឡើង​បេះ​ផ្លែ​ព្រីង​នៅ​វាលស្រែ​ក្រៅ​ភូមិ បែ​ជា​បាក់​ធ្លាក់​ស្លាប់ តាំងពីព្រឹក តែ​គ្មាន​អ្នកណា​ដឹង រហូតដល់​ល្ងាច​ទើប​ប្រទះឃើញ ដេកស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ទឹក​ស្រែ ហើយ​ពលរដ្ឋ​នាំគ្នា​សែង​សាកសព​ត្រឡប់មកផ្ទះ រាយការណ៍ ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យមើល​រួច​សព​ត្រូវបាន​គ្រួសារ​រៀបចំ​ធ្វើ​នុ​ណ្យ​តាម​ប្រពៃណី ៕

19679836_1898449957060232_2122148617_n19576351_1898449963726898_2099165569_n19553573_1898449953726899_614596979_n19622655_1898450130393548_916740862_n