បញ្ជូន​ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ធំ​ម្នាក់​ទៅកាន់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ៖ សកម្មជន​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ម្នាក់ នៅ​ស្រុក​ឆ្លូង​រួម​នឹង​វត្ថុ​តាំង​គ្រឿងញៀន​មួយចំនួនធំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។​
​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយមាន​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ និង​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដោយមាន​ការចូលរួម​ដោយ​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​ម្លប់​គគី (​បន្ទប់​លេខ​៧) ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០១៧​។
​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ វ៉ន ពុំ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ដកហូត​បាន​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ០៣​កញ្ចប់​តូច​-​ធំ​និង​ឧ​បករ​ណ៌​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​ហើយ​ម៉ូតូ​ចំនួន​០១​គ្រឿង (​ម៉ា​កវេ​វ S ពណ៌​ខ្មៅ លេខ​តួៈ 052480) ជាមួយ​ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​(​ម៉ាក Huawei ពណ៌​ទឹកមាស​)​និង​និង​ប្រាក់រៀល​ចំនួន ១៦​ម៉ឺន​រៀល​៕

19576067_1898703747034853_984128061_n19650022_1898703727034855_762043151_o19578490_1898703730368188_1119045169_n