អាមេរិក និង​ជប៉ុន​នឹង​រួមគ្នា​ដាក់​សម្ពាធ​​បន្ថែមទៀត​លើ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2017 ក+ ក-

តូ​ក្យូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា មេដឹកនាំ​សហរដ្ឋអាមេរិក និង​ជប៉ុន​បាន​អះអាងថា នឹង​បង្កើន​ចំណាត់ការ​ក្តៅ​កាន់តែខ្លាំង​ជាង​មុខ​ថែមទៀត ក្នុង​ការដាក់​សម្ពាធ​ទៅលើ​ប្រទេស​កូរ៉េខាងជើង នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​។​
​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​បាន​ថ្លែងថា ការអះអាង​របស់​ប្រមុខ​ដឹកនាំ​ទាំងពីរ​គឺ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នាពេល​ថ្មីៗ​នេះ​។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា កិច្ចសន្ទនា​ទ្វេភាគី​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នេះ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង​បញ្ជាក់​ពី កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង នៅមុន​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល G20 នៃ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង Hamburg នៃ​ប្រទេស​អាល្លឺម៉ង់ នា​ចុង​សប្តាហ៍​នេះ​៕

fn-2017-07-03-10-16-14-0