ចាប់បាន​ជនដៃដល់​ចាក់​សម្លាប់​បុគ្គលិក​ហាង Internet នៅ​ក្រុង​តាខ្មៅ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2017 ក+ ក-

​ខេត្តសៀមរាប ៖ ជនដៃដល់​ចាក់​សម្លាប់​បុគ្គលិក​ហាង Internet នៅ​កណ្តាល​ក្រុង​តាខ្មៅ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប តាម​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅលើ​ទឹកដី​ខេត្តសៀមរាប​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អ៊ឹង ចាន់​រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​លក់ដូរ​នៅ​ផ្សារ​តាខ្មៅ មាន​ស្រុកកំណើត​នៅ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បន្តថា យោងតាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់ ដែល​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ ដែលជា​បុគ្គលិក​ផ្ទះ​បើក Internet នៅ​កណ្ដាល​ក្រុង​តាខ្មៅ មូលហេតុ​មកពី​ខ្លួន​ជំពាក់​លុយ​ជាង​១​ពាន់​ដុល្លារ ហើយ​ការសម្លាប់​នេះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ប៉ុន្ដែ​យក​មិនបាន​នោះទេ ដោយសារតែ​កេះ​លុយ​ជាប់​សោរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​ប្រគល់ឱ្យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល នៅវេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​
​គួរ​បញ្ជាក់ថា ករណី​ចាក់​សម្លាប់​ជនរងគ្រោះ​បានកើត​ឡើង​កាលពីរ​វេលា​ម៉ោង​៤ និង​៥១​នាទី​ល្ងាច ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បន្ទប់ទឹក កន្លែង​លេង​អ៊ិន​ធឺ​ណែ​ត ភូមិ​តាខ្មៅ សង្កាត់​/​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕

fn-2017-07-04-07-57-02-1fn-2017-07-04-07-57-03-2