ខ្យល់​កន្ត្រាក់​បំផ្លាញ​ពលរដ្ឋ​ផ្ទះ​៤​ខ្នង និង​ផលដំណាំ​ផ្សេងទៀត​នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2017 ក+ ក-

​ខេត្តក្រចេះ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង និង​ផលដំណាំ​ជាច្រើន​ទៀត​ត្រូវបាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។ ហេតុការណ៍​គ្រោះធម្មជាតិ​បានកើត​ឡើង នៅ​ភូមិ​ឃ្លី​ទទឹង​ឃុំ​សណ្ដាន់​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​លោក សូម សារិត អភិបាលស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះធម្មជាតិ​ភ្លៀងខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ខូចខាត​ទាំងស្រុង និង​ផលដំណាំ​ជាច្រើន​ទៀត​ដែល​ត្រូវបាន​បំផ្លាញ​បន្តិចបន្តួច​។ លោក​បាន​បន្តទៀតថា ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ទី​១/​ឈ្មោះ គីម ប៉ា​តូ​មានផ្ទះ​ប្រវែង​៩​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។ ទី​២/​ឈ្មោះ តោ គឹម​ច្រុង មានផ្ទះ​ប្រវែង​៤​ម៉ែត្រ​គុណ និង​៦​ម៉ែត្រ​។ ទី​៣/​ឈ្មោះ ចាន់ ដា​រ៉ា មានផ្ទះ​ប្រវែង​៥​ម៉ែត្រ​គុណ​និង​១២​ម៉ែត្រ និង​៤/​ឈ្មោះ ចែ យូ​ហេង ផ្ទះ​ប្រវែង​៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។​
​លោក អភិបាលស្រុក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ខាងលើនេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​៕

19756210_1900989843472910_1690026201_n19668132_1900989840139577_1377451162_n19758099_1900989833472911_1279071955_n19758461_1900989846806243_1475299544_n