រថយន្ត​ដឹក​កម្មករ​ដាច់​រ៉ូ​ទី​រេ​ចង្កូត​ទៅបុក​ខ្លោងទ្វារ​សាលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2017 ក+ ក-

ខេត្តស្វាយរៀង ៖ ​​កម្ម​ករិនី​រោង​ប្រមាណ​៩​នាក់បានរងរបួស ​និង​កម្មករ​មួយចំនួនទៀត​ភ័យញ័​រន្ធត់​ខ្លួន​ដូច​កូន​សត្វ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ដោយសា​តែ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ដាច់​រ៉ូ​ទី​ចង្កូត​រេ​ទៅបុក​ខ្លោងទ្វារ​អនុវិទ្យាល័យ​ហ៊ុនសែន​ស្វាយ​តា​យាន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​បើតាម​ប្រជាពលរដ្ឋ​ដែល​មក​មើល​កន្លែង​ហេតុ​ការ​នេះ​បាន​និយាយថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ចំណុះ​២​តោន​កន្លះ​ពណ៌ ពាក់​ស្លាក​លេខ ភ្នំពេញ 3D 4170​បើកបរ​ដោយ​ឈ្មោះ ជា ដាំ អាយុ ប្រហែល ៥០ មុខរបរ​ដឹក​កម្មក​រ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ ភូមិ របើស ឃុំ ខ្សែ​ត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង​ដឹក​មនុស្ស​ពេញ​រថយន្ត​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់តែ​ដាច់​រ៉ូ​ទី​រេ​ចង្កូត​ទៅបុក​និង​របង​សាលា​បណ្តាលអោយ​អ្នកជិះ​លើ​រថយន្ត​ខាងលើនេះ​បោក​ខ្ទុប​គ្នា​តែ​សំណាងល្អ​មាន​អ្នករងរបួស​៩​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ជី​ភូ​ដើម្បី​ធ្វើការ​សង្គ្រោះ ។​
​ករណី​បណ្តាលមកពី​ដាច់​រ៉ូ​ទី​រថយន្ត​គឺ​កើតមាន​រហូត​និង​បណ្តាលអោយ​កម្មករ​កម្ម​ការ​នី​រងគ្រោះ​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ផងដែរ​កន្លងមកនេះ​។ ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​ដល់​អ្នកបើក​មិនអោយ​ចិត្ត​ទុកដាក់​ក្នុងការ​រ​ពិនិត្យ​យានយន្ត​របស់ខ្លួន​នោះទេ ហើយ​អោយតែ​បង្ក​និង​មាន​គ្រោះថ្នាក់​អាង​តែ​រត់ចោល​ប៉ុណ្ណោះ បើ​លុយ​វិញ​សឹងតែ​ដល់​ខែ​ពុំទាន់​ផង​។​
​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​សូមអោយ​សម្ថ​កិច្ច​គួរ​មាន​វិធានការ​ចំពោះ​អ្នកបើកបរ​អោយបាន​ម៉ត់ចត់​ជាពិសេស​រថយន្ត​ចាស់ៗ​នៅតែ​អោយ​បន្ត​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ទាំងនេះហើយ​ធ្វើអោយ​ពួកគាត់​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កូន​របស់​ពួកគាត់ និង​ខាតបង់​ពេលវេលា​ផង​នោះ​៕

19832740_1901347026770525_480330828_n19758410_1901347003437194_2072522771_n19758233_1901347000103861_215376245_n