តុលាការកំពូលច្រានចោលការប្តឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ
រាជធានីភ្នំពេញ ៖ តុលាការកំពូលនៅថ្ងៃនេះ បានសម្រេច ច្រានចោលការប្តឹងជំទាស់សុំនៅក្រៅឃុំរបស់លោក គឹម សុខ ដោយរក្សាតម្កល់ការ សម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីមេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក គឹម សុខ និយាយវាយប្រហារលើរាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ៕