ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ គិតត្រឹមរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២៧៩នាក់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង ។
លោក មុយ សាលឹត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ប្រាប់សាព័ត៍មានមេគង្គប៉ុស្តិ៍អោយដឹងថា៖ក្នុងរយះពេល៤ថ្ងៃនៃការចាប់បញ្ជូនពលករខ្មែរចំនួន១២៧៩នាក់របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងក្នុងនោះមាន ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧មានចំនួន៤៤៥នាក់ ក្នុងនោះស្រី១៨៦នាក់និងកុមារ១១នាក់។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ មានចំនួន៤៨៨នាក់ ក្នុងនោះស្រី១៣០នាក់ និងកុមារ១៤នាក់។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មានចំនួន១២៧ ក្នុងនោះស្រី២៩នាក់ និងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ មានចំនួន២១៩នាក់ ក្នុងនោះស្រី៧២នាក់ និងកុមារ៧នាក់។
សរុបពលករខ្មែរចំនួន១២៧៩នាក់ក្នុងនោះមានស្រីចំនួន ៤៧៣នាក់នឹងក្មេងតូច៤៧នាក់។
លោកបន្តថា៖ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញក្នុងគោលបំណងគឺដើម្បីអោយពួកគាត់បានមកបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវទៅតាមច្បាប់កាងាររបស់ប្រទេសគេព្រោះកន្លងមកពលករខ្មែរភាគច្រើនបានលួចឆ្លងដែនតាមរយះមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅដែលបានចុះនៅក្នុងសៀវភៅការងារ៕