លោក គីម ជុង​អ៊ុន ៖ ការបាញ់​មី​ស៊ី​ល ICBM ជា​កាដូ​បុណ្យ​ឯករាជ្យ​ជាតិ​ជូន​ទីក្រុង​វ៉ាស៊ីនតោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​និយាយថា មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ដែល​ខ្លួន​បាន​បាញ់​សាកល្បង​នោះ​គឺជា​កាដូ​កែ​អផ្សុក​ផ្ញើជូន​ទីក្រុង​វ៉ាស៊ីនតោន នាឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក កាលពី​ថ្ងៃទី​០៤ ខែកក្កដា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​
​លោក គីម ជុន​អ៊ុន បាន​បញ្ជាក់ថា មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ដែល​យើង​បាន​បាញ់​សាកល្បង គឺមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ស្របតាម​បច្ចេកវិទ្យា​កំដៅ ស្ថេរភាព​រចនាសម្ព័ន្ធ ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​ចូលក្នុង​លំហ​អាកាស​ដោយ​គ្មាន​ការ​ខូ​ត​ខាត​អ្វី​ទាំងអស់​… មិនតែប៉ុណ្ណោះ​ជោគជ័យ​នេះ វា​ប្រៀបបាន​ទៅនឹង​កាដូ​កែ​អផ្សុក​ផ្ញើជូន​សហរដ្ឋអាមេរិក​សម្រាប់ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ ទី​០៤ ខែកក្កដា​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារ​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Hwasong-14 ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់ មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន​៕

Kim-Jong-un-North-Korea-Nuclear-Weapons-Nuke-Missile-Launch-2017-ICBM-War-Warn-Pyongyang-574757