យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​វា​ជែង​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ទាំងពីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2017 ក+ ក-

​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​វា​ជែង​ចូល​ក្រោម​រថយន្ត​គិ​ន​ស្លាប់​ទាំងពីរ​នាក់​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អាធ​ម៍ ហេតុ​ការ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ឋិត​នៅក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ អឿន ធា​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ទី​២ ឈ្មោះ ប៉ុន ធឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់​ដូចគ្នា អ្នក​ទាំងពីរ​ស្នាក់នៅ​ខណ្ឌ​សែន​សុខ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ងួន ឃុំ​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ជាមួយគ្នា​ដែរ​។ ចំណែក​តៃកុង​រថយន្ត​មិនបាន​ស្គាល​អត្តសញ្ញាណ​ទេ ព្រោះ​រត់គេចខ្លួន​បាត់ស្រមោល​។​
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ទាំងពីរ​ជិះ​ម៉ូតូ​មាក​ហ្វី​ណូ​ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្ន​ពេញ 1.3832​ក្នុងទិសដៅ​ពី​ជើង​ទៅរ​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​ជិះ​វ៉ា​ឆ្វេង រួច​ក៏​ជ្រុល​ទៅបុក​ជាមួយនិង​រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3-B3832 បើ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាលអោយ​យុវជន​ទាំងពីរ​នាក់ និង​ម៉ូតូ​នៅក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​តៃកុង​រថន​យ្ត​បាន​បើ​ទ្វា​រថយន្ត​គិចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​ក​ន្លែ​កើតហេតុ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​នៅក្រោយ​។ ចំណែក​សព​យុវជន​ទាំង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕

19727036_1901952636709964_468079332_o19727248_1901952690043292_963348093_o 19727309_1901952640043297_254523312_o 19749448_1901952700043291_1642696984_o