រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយតម្លៃធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឱ្យកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី ។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព ហើយមិនអាចពន្យាតទៅទៀតបាន ៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសដូចខាងក្រោម៖