ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូ​ចារ​ជាង​១០០​គ្រូ​សារ​ទ​ទូល​បាន​ផ្លូវ​ដើម​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ចុះ​អនុវត្ត​រុះរើ​លំនៅដ្ឋាន​លក់ទំនិញ​៣​ខ្នង​ដែល​បាំង​មុខ​ផ្លូវ​តាម​ការស្នើរ​សុំ​យ៉ាង​ទ​ទួ​ច​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។​
​លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ការចុះអនុវត្ត​នេះ​បាន​បញ្ជាក់ប្រាប់​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា ផ្ទះ​លក់ទំនិញ​ចំនួន​៣​ខ្នង​ដែល​បាន​សាងសង់​ដោយ​បំពាន​នៅមុន​ឆ្នាំ​២០១១ មុន​ការចុះបញ្ជី​ដីធ្លី​លក្ខ​ណះ​ជា​ប្រព័ន្ធ​ពេលនេះ​ត្រូវបាន​គ​ណះ​កម្ម​ការ​ក្រុង​សម្រេច​ចុះ​អនុវត្ត​ដីការ​រុះរើ​ក្រោយពី​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​តាំងពី​ឆ្នាំ​២០១៦​កន្លងមក​។​
លោក​បន្តថា ផ្លូវ​ដែលមាន​ទំនាស់​ខាងលើ​ឋិត​ក្នុង​ក្រុមទី​១ ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​នៅក្នុង​ប្លង់​ភូមិបាល​ផ្លូវ​ភូមិ​មួយ​ខ្សែ​នេះ​បាន​ត​ភ្ជាប់​ពី​ផ្លូវ​ខេត្ត​លេខ​៥៧ តួ​ផ្លូវ​មាន​ទទឹង​១០​ម៉ែត្រ​ប៉ុន្តែ​ជាក់ស្តែង​ចំពោះមុខ​គណៈកម្មការក្រុង​សម្រេច​ចុះ​អនុវត្ត​រុះរើ​ត្រឹម​៥​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​ជំហាន​ទី​១ ។ ម្ចាស់​ឃ្លាំង​និង​ផ្ទះ​លក់ទំនិញ​ដែល​ប៉ះពាល់​បាំង​ផ្លូវ​មាន​ចំនួន​៣​ម្ចាស់​មានឈ្មោះ ម៉ូ​វ ហោ ឈ្មោះ​ឡុង សុធា​រឹទ្ធ​និង​ឈ្មោះ តាំង ស៊ុយ​ទ្រី ការអនុវត្ត​រុះរើ​លំនៅដ្ឋាន​នេះដែរ​ដោយសារតែ​ម្ចាស់ផ្ទះ​មិនបាន​អនុវត្ត​រើ​ដោយ​ខ្លួនឯង​តាម​កិច្ចសន្យា​ដែល​បាន​ជួបគ្នា​ជាមួយ​អាជ្ញាធរ​ក្រុង​ជាច្រើនលើក​។
ការចុះ​រុះរើ​នេះ លើផ្ទះ​ប៉ះពាល់​មាន​សងខាង​ផ្លូវ ក្នុងនោះ​ប៉ែក​ខាងជើង​ផ្លូវត្រូវ​រុះរើ​តម្រឹម​ចំនួន​២​ម៉ែត្រ​និង​ប៉ែក​ខាងត្បូង​ផ្លូវត្រូវ​រុះរើ​តម្រឹម​១.៣​ម៉ែត្រ​។​
ប្រជាពលរដ្ឋ​លោក​ជា ព្រេ​ម អាយុ​៦៥​ឆ្នាំ​បាន​លើកឡើងថា ការអន្តរាគមន៍​ដោយ​ចុះ​រុះរើ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​លើផ្ទះ​ដែល​បាំង​ផ្លូវ​នេះ​ជា​ក្តី​ប្រាថ្នា​យ៉ាង​ទ​ទួ​ចរ​បស់​ប្រជាពលរដ្ឋ​ជាង​១០​ក្រុម ស្មើ​ជាង​១០០​គ្រួសារ​រស់នៅ​ប៉ែក​ខាងក្នុង​ភូមិ​ចាំបាច់​ត្រូវ​ប្រើប្រាស់​និង​ឆ្លងកាត់​ផ្លូវ​នេះ​ទៅមក​ជាប្រចាំ​។​
ចំណែក​អ្នកស្រី សេង ទុំ ជា​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួមទាំង​ទឹកចិត្ត​សាទរ​ដែរ​នោះបាន​ប្រាប់​អោយដឹងថា កំណាត់​ផ្លូវ​ជាង​៦០​ម៉ែត្រ​នេះ​កន្លងមក​មានការ​លំបាក​យ៉ាងខ្លាំង​ព្រោះ​វា​តូចចង្អៀត​ហើយ​បត់​កែង​ខ្លាំង​បង្ក​ការគ្រោះថ្នាក់​ដោយ​ជិះ​ជល់​គ្នា​ជា​បន្តបន្ទាប់ ក្រោយពី​ការរុះរើ​បើកផ្លូវ​នេះ​រួច កំណាត់​ផ្លូវ​ខាងលើ​លែង​ពិបាក​ទៀតហើយ​ពិសេស​អាច​ចរាចរណ៍​បាន​យ៉ាង​ងាយស្រួល​ទាំង​ម៉ូតូ​និង​រថយន្ត​តូច ធំ ទៅមក​រួម​រថយន្ត​ប​ន្ល​ត់​អគ្គិភ័យ​ជាដើម​ឆ្លងកាត់​ងាយស្រួល​និង​លឿន​ពេល​មាន​អាសន្ន​កើតឡើង​ជាយថាហេតុ​៕

19727331_1902421859996375_1491655440_o19807553_1902421873329707_1402871945_o 19821031_1902421876663040_91917237_o 19830220_1902421863329708_1830609397_o