សមត្ថកិច្ច​ប្រកាស​តាម​ចាប់​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ជនជាតិ​ចិន​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2017 ក+ ក-

​ខេត្តកំពត ៖ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រាប់​បណ្តាញសារព័ត៌មាន​នៅថ្ងៃនេះ​ថា ខណ​នេះ​កម្លាំង​នគរបាល​ខេត្ត កំពុង​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ជនជាតិ​ចិន​ចំនួន​១០​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ហើយ​ជនជាតិ​ចិន​ទាំងនោះ​ជា​បក្ខ​ពួកក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ដែល​បង្ក្រាប​កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ។​
​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ក្រុម​ឧក្រិដ្ឋជន​ទាំង​១០​នាក់​នេះ មាន​ខ្លះ​កំពុង​លាក់ខ្លួន​នៅក្នុង​ទឹកដី​ខេត្តកំពត ហើយ​ខ្លះទៀត​លាក់ខ្លួន​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ។ ប៉ុន្ដែ​ក្រុម​នេះ​មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ ព្រោះ​កម្លាំង​នគរបាល​បាន​ដកហូត​កាលពី​ប្រតិ​ប​តិ្ត​បង្ក្រាប​លើក​មុន​អស់ហើយ ។​
​លោកស្នងការ​ខេត្ត​បាន​បន្ថែមថា ប្រសិនបើ​ពលរដ្ឋ​បាន​ប្រទះឃើញ​មុខសញ្ញា​ដូច​រូប​ខាងក្រោម​នេះ សូម​រាយការណ៍​មក​កម្លាំង​នគរបាល​ជាបន្ទាន់ តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០៩២ ៧៧៧ ៥២៩, ០៩៧ ៩៩៩៩ ៧៥៦, ០១៦ ៥៣ ៥៣ ៧៧ ៕

fn-2017-07-07-12-18-10-0fn-2017-07-07-12-18-10-1 fn-2017-07-07-12-18-10-2 fn-2017-07-07-12-18-10-3 fn-2017-07-07-12-18-10-4 fn-2017-07-07-12-18-10-5 fn-2017-07-07-12-18-10-6 fn-2017-07-07-12-18-10-7 fn-2017-07-07-12-18-10-8 fn-2017-07-07-12-18-10-9