អាជ្ញាធរ ៖ ក្រុមយុវជន​រៀបចំ​កម្មវិធី​គ្មានការអនុញ្ញាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ភ្នាក់ងារ​រាយការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុមយុវជន​មួយចំនួន​មកពី​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលទៅ​ដាក់​កម្រងផ្កា និង​រូបថត​នៅក្នុង​កា​រ៉ា​ស់កាល់​តិច​ជាទី​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំមុន​។ ប៉ុន្តែ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រុមយុវជន​បាន​ជួបជុំគ្នា​ដាក់​កម្រងផ្កា ឬ​រូបថត នៅក្នុង​ម៉ា​ត​ក្នុងកា​រ៉ា​ស់​សាំង​កាល់​តិច​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​នោះឡើយ​។​
​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សកម្មភាព​របស់​ក្រុមយុវជន​ទាំងនោះ មិន​ត្រឹមត្រូវ​នោះទេ ដោយ​ពួកគេ​ពុំបាន​សុំច្បាប់​ទៅ​សាលាក្រុង​នោះឡើយ ហើយ​ក្រុមហ៊ុន Chevron ក៏​មិនបាន​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ទីនោះ​ផងដែរ​៕

Capture14